Thursday, October 29, 2015

អត្ថន័យនៃពាក្យគន្លឹះសំខាន់ៗក្នុងបណ្តាញ Network



  • Active Directory : គឺជា Service មួយនៅក្នុង Microsoft Windows Server 2003 2008 ដែលវាមាន តួនាទីសំរាប់ផ្ទុកនូវព័ត៌មានអំពី Resource នៅលើ Network ទាំង មូល ហើយវាមានលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រង ទៅលើ Users, Printer, Computer, Group User, ហើយនិង OU (Organizational Unit)
  • Build-In User Account :គឺជាប្រភេទ User Account ដែលត្រូវបានបង្កើតឡើង ដោយស្វ័យប្រវត្តិខណៈពេល ដែលអ្នកតំឡើង Microsoft Windows Server 2003 OS ដទៃទៀត
  • Client : ជាម៉ាស៊ីនកូនដែលមានតួនាទីធ្វើការស្នើរសុំទៅកាន់ម៉ាស៊ីនមេ ហើយទទួល ការឆ្លើយតបពីម៉ាស៊ីនមេវិញ វាក៏ដូចជាម៉ាស៊ីនកុំព្យូទ័រធម្មតាដែរ គ្រាន់តែវាស្ថិត ក្នុងការគ្រប់គ្រងនៃម៉ាស៊ីនមេ (Server)
  • Caching: គឺជាសេវាកម្មមួយដែលអាចជួយអោយការងារបានលឿនដោយសារវាផ្ទុកទុកនូវ Objects ដែលបាន  បើករួច ហើយនៅពេលបើកមកប្រើម្តងទៀត វាទាញយកពី Cached Memory
  • Direct Attack Storage : គឺជាប្រព័ន្ធ Disk ទាំងឡាយណាដែលភ្ជាប់ទៅនឹង ម៉ាស៊ីនមេ។ វារួមបញ្ចូលទាំង Hard Disk នៅក្នុងម៉ាស៊ីនមេ ឬក៏ការតភ្ជាប់ ទាំងឡាយណា ដែលប្រើ External ដែលជាការបន្ថែមធម្មតារបស់ SCSI Bus  ដោយគ្មាន  Additional Features
  • Domain : គឺជាការភ្ជាប់រវាង Domain Controller ជាមួយនឹងម៉ាស៊ីនកូន ដែលបង្កើត បានជា Domain ហើយការ ដាក់ឈ្មោះអោយ Domain ហៅថា Domain Name លើសពីនេះទៅទៀត Domain មានសារៈសំខាន់ណាស់ក្នុង Active Directory ដែលមានក្នុងបណ្តាញ Network របស់យើង
  • Disk Quota :ជាសេវាកម្មមួយដែលប្រើសំរាប់ធ្វើការកំនត់ទំហំជាក់លាក់មួយ ដែល អនុញ្ញាតអោយអ្នកប្រើប្រាស់ អាចរក្សាទុកទិន្នន័យនៅលើ Hard Disk បាន
  • Hard Disk Fault Tolerance :គឺមានន័យថាយើងមាន Hard Disk ច្រើន ហើយ Hard Disk ចែកការងារ ធ្វើដូចៗគ្នា ប្រសិនបើ Hard Diskណាមួយខូច ឬបាត់បង់ Data គឺយើងអាចហៅវាយកមកវិញបាន
  • Internet : គឺមកពីពាក្យ International Network គឺជា Global Network Computer ដែលទាក់ទងគ្នាដោយ ប្រើភាសាកុំព្យូទ័ររួមគ្នាក្នុងការភ្ជាប់ម៉ាស៊ីនកុំព្យូទ័រជាច្រើនចូលគ្នា ដែលស្ថិតនៅចំងាយ ឆ្ងាយពីគ្នា រវាងទីក្រុងទៅបណ្តាខេត្ត និងពីប្រទេស មួយទៅកាន់ ប្រទេសមួយទៀត ដែលបង្កើតបានជាបណ្តាញកុំព្យូទ័រដ៏ធំមួយ
  • IIS (Internet Information Service) :គឺជាសេវាកម្មមួយដែលមានតួនាទីជួយ លោកអ្នកក្នុងការគ្រប់គ្រង Website ដែលបានបង្ហោះដោយអាចអោយអ្នកបង្កើតជា FTP Server និង Web Server
  • ISA (Internet Security and Acceleration) : ជាប្រភេទ Software ដែលធ្វើ អោយប្រព័ន្ធកុំព្យូទ័រ មានសុវត្ថិភាពពីការវាយប្រហារពីមជ្ឈដ្ឋានខាងក្រៅតាមរយៈ Public Network (Internet)
  • ISP (Internet Service Provider) :គឺជាអ្នកផ្តល់សេវាកម្មអ៊ីនធឺនែតដល់ អ្នកប្រើប្រាស់ ហើយមុខងាររបស់ ISP គឺផ្តល់នូវសេវាសព្វបែបយ៉ាងនៅលើអ៊ីនធឺនែត ដែលខ្លួនបានគ្រប់គ្រងរាល់ Connection ទាំងអស់ និងថែរក្សាទុកនូវរាល់ ឯកសាររបស់ អ្នកប្រើប្រាស់
  • LAN (Local Area Network) :គឺជាការតភ្ជាប់បណ្តាញគ្នារវាងកុំព្យូទ័រនៅក្នុងតំបន់ តូចល្មមមួយ ឧទាហរណ៍ដូចជា នៅក្នុងអាគារមួយ ឬសាកលវិទ្យាល័យមួយ ជាដើម
  • MAN (Metropolitan Area Network) :គឺជាបង្គុំរវាង LAN និង LAN ដែលមានទីតាំងនៅក្នុងរដ្ឋ ឬនៅក្នុងខេត្ត រួមគ្នា ដើមី្បធ្វើការផ្លាស់ប្តូរព័ត៌មានអោយគ្នា ទៅវិញទៅមក ដែលលក្ខណៈរបស់វាដូច WAN ដែរតែមានសណ្ឋានតូចជាង WAN
  • NOS (Network Operating System) :មិនដូចគ្នានឹង Operating System ដូចជា DOS និង Windows ដែលត្រូវបានគេ Designed ឡើងសំរាប់ Single User ដើម្បីធ្វើការ គ្រប់គ្រងទៅលើកុំព្យូទ័រមួយ NOS ធ្វើការ Coordinate នូវ Activities នៃ Multiple Computers ឆ្លងកាត់តាមរយៈ Networkហើយម្យ៉ាងវិញទៀត NOS ដើរតួយ៉ាងសំខាន់ ក្នុងការថែរក្សានូវដំណើរការ Networking អោយកាន់តែល្អប្រសើរ
  • Network Topologies : គឺជាទំរង់រូបសណ្ឋានដោយធ្វើការតភ្ជាប់រវាឧបករណ៍ពីរ រឺច្រើននៅក្នុង LAN ជាមួយគ្នា រូបសណ្ឋាននេះមាន យ៉ាងគឺ Bus, Ring, Star, Tree, Mesh, Hybrid, Wireless
  • NIC (Network Interface Card) :NIC ផ្ទុកនូវធាតុផ្សំអេឡិចត្រូនិច (Electronic Component) ទាំងឡាយ ដែលបង្កើត និងត្រួតពិនិត្យបណ្តាញទំនាក់ទំនង (Network Communication)
  • Protocol:ជាសំនុំក្បួនច្បាប់ដែលកំនត់អោយប្រព័ន្ធពីរអាចទំនាក់ទំនងគ្នា ឬបញ្ជូនពត៌មានទៅវិញទៅមកបានដោយ ពុំគិតពីលក្ខណៈនៃ Hardware
  • Port :ជាច្រកសំរាប់ចរាចរណ៍ទិន្នន័យ តាមរយៈ Protocol នីមួយៗ
  • Public IP : ជា IP Address ដែលផ្តល់ដោយ ISP ហើយមិនមានភាពស្ទួនសំរាប់ប្រើប្រាស់លក្ខណៈជាសាកល
  • Private IP :ជា IP ដែលកំនត់ដោយ Administrator របស់ម៉ាស៊ីន Local