Friday, October 30, 2015

7 way success ៧ចំណុចធានាថាជោគជ័យ!




មនុស្ស​គ្រប់រូប​តែងតែ​ស្រមៃ​ថា​នឹងមាន​ខ្សែជីវិត​មួយ​ពោរពេញ​​ដោយ​ភាពជោគជ័យ។
តែ​ក្ដី​ប្រាថ្នា​នេះ​បានសម្រេច​ភាគតិច​ណាស់។ហេតុផល​ទូទៅ​ដោយសារតែ​ពួកគេ​មិនដឹង​ច្បាស់​ពីអ្វី ដែល​ខ្លួន​ត្រូវធ្វើ។ពេលខ្លះ​បាន​ឈ្វេងយល់ច្រើន​ពី​ភាពជោគជ័យ​ទទួល​នូវ​ដំបូន្មាន​ច្រើន​ដែរ​តែ​បែរជាមិន​ដឹងថា​គួរ​ចាប់ផ្ដើម​ពី​ចំណុច​ណា​មុន​ទៅវិញ។ខាងក្រោម​នេះ​ជា​ផែនទី​ដែល​ជីវិត​របស់​អ្នក​គួរ​ដើរ​តាម៖
១. កំណត់​គោលដៅៈ វា​ជា​ជំហាន​ចាប់ផ្ដើម​ដ៏​សំខាន់​ដែលអ្នក​ចាំបាច់​ត្រូវតែ​ដឹង។ ពេល​កំណត់​គោលដៅ​ហើយ​ ឧទាហរណ៍​ថា​អ្នក​ចង់​ក្លាយជា​វិស្វករ​នាពេល​អនាគតនោះ​អ្នកនឹង​ដឹង​ច្បាស់​ហើយ​ថា​គួរ​ខំរៀន​មុខវិជ្ជា​អ្វី​ជាងគេ​នៅ​វិទ្យាល័យ។
២. បង្កើត​ផែនកា​រៈ ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់​ចំពោះ​ធនធាន​ដែល​ខ្លួន​មាន។ដឹង​ច្បាស់​ពីអ្វី​ដែលខ្លួន​ត្រូវធ្វើ​ធ្វើ​បែបណា ធ្វើ​នៅពេលណា​ជាដើម។ ការរៀបចំ​ផែនការ​បាន​ច្បា​ស់នឹង​ជួយ​ឲ្យ​ការអនុវត្តន៍ការងារ​រលូន និង​ទាន់ពេលវេលា។
៣. ចេះ​គ្រប់គ្រង​ពេលវេលាៈ សូម​បែងចែក​ឲ្យ​ដាច់​រវាង​ម៉ោង​ធ្វើការ​និង​ពេល​ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត​ត្រូវដឹង​ច្បាស់​ថា​អ្វី​ជា​កិច្ចការ​អាទិភាព(បន្ទាន់​ហើយ​សំខាន់ បន្ទាន់​តែ​មិន​សំខាន់ សំខាន់​តែ​មិន​បន្ទាន់មិន​សំខាន់​និង​មិន​បន្ទាន់)។
៤. ទុក​គោលដៅ​ក្នុង​ខួរក្បាល​រាល់ថ្ងៃៈ ដាក់វិន័យ​ចំពោះ​ខ្លួនឯង​ថា​រៀងរាល់ថ្ងៃ​ត្រូវធ្វើ​អ្វីមួយ​ដែលមានប្រយោជន៍ ចំពោះ​គោលដៅ​ដែល​បាន កំណត់ ទោះជា​កិច្ចការ​តូចតាច​ពុំ​សូវ​សំខាន់​ក៏ដោយ។ការដាក់វិន័យ​ចំពោះ​ខ្លួនឯង​វា​អាច នឹង​ពិបាក​ពីដំបូង តែ​អ្នកនឹង​ទទួលបាន​នូវ​ទម្លាប់​ដ៏​នាពេល​អនាគត។

៥. រៀន​ពី​អ្នក​ជោគ​ជ័​យៈ ត្រូវ​ឈ្វេងយល់​បន្ថែម​ពី​ឥរិយាបថ​និង​ការអនុវត្តន៍​រប​ស់បុ​គ្គល​ជោគជ័យមុនៗក្នុងលោក។ហើយ​យក​ចំណុចល្អៗមក​អនុវត្តន៍​ចំពោះ​ជីវិត​អ្នក​ឲ្យ​ស្របទៅតាម​ស្ថាន ភាព។
៦. ពិនិត្យ​ការអនុវត្តន៍ៈ ត្រូវ​តាមដាន​រាល់​សកម្មភាព​ដែល​ខ្លួន​បាននិងកំពុង​តែ​ធ្វើ ថា​តើ​វា​សមស្រប​ទៅនឹងគោលដៅ ដែល​បានកំណត់​ដែល​ឬទេ? បំពេញ​រាល់ ចំណុច​ខ្វះ​ខាត់​និង​កែសម្រួល​ឲ្យ​បាន​ប្រសើរឡើង
   វិញ។
៧. ថែ​សុខភាពៈ ក្នុងន័យនេះ ចង់​សំដៅលើ​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត។ ដើម្បី​ឲ្យ​ទទួលបាន​នូវ​សុខភាពល្អ​បុគ្គល គ្រប់រូប​ត្រូវ​គិត​លើក​ត្តា សំខាន់៥គឺ ការហូបចុក​ឲ្យ​មាន​តុល្យភាព ហាត់ប្រាណ​ឲ្យ​ច្រើន​គេងឲ្យ​បាន​គ្រប់គ្រាន់ ដើរ​កម្សាន្ត និង​តុល្យភាព​រវាង​ការបញ្ចូល​និង​បញ្ចេញ